នៅថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០២៥ លោក តាំង សុខងន់ អគ្គកុងស៊ុល និងសហការី នៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង បានទៅទស្សនកិច្ចនៅកសិដ្ឋានឆ្លាតវៃជាតិក្វាងស៊ី (នៅស្រុក Mingyang) ដែលជាគំរូនៃការអភិវឌ្ឍតំបន់ជនបទ កសិកម្មឆ្លាតវៃ និងវារីវប្បកម្ម ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ។