News
...

26 April 2025

នៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២៥ ក្នុងនាមស្ថានអគ្គកុងស៊ុងកម្ពុជាប្រចាំទីក្រុងណាននីង លោក កុងស៊ុល សុខ ជីសេង បានចូលរួមកម្មវិធី Program list of sports exchange activities of Nanning-ASEAN consular institutions in Yong in 2025ដែលចូលរួមដោយនិស្សិតខ្មែរនិងនិស្សិតបណ្តាប្រទេសអាស៊ានលេងកីឡាដើម្បីផ្លាស់ប្តូរវប្បធម៍គ្នាផងដែរ។

...

25 April 2025

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លោក តាំងសុខងន់ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង ខេត្តក្វាងសុី បានចូលរួមកម្មវិធីSILK ROAD E-COMMERCE ONLINE LECTURES FOR ASEAN នៅ សកលវិទ្យាល័យGuangxi International Business Vocational and Technical College។

...

17 April 2025

នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ លោកតាំង សុខងន់ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង បានចូលរួមកិច្ចប្រជុំ ” The Seminar on the State of Southeast Asia 2025 Survey Report ” ដែលរៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-ចិន នៅសាកលវិទ្យាល័យជនជាតិជាំងក្វាងស៊ី ។

...

13 April 2025

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិស​បួង​សួង​ដល់គុណបុណ្យព្រះរតនត្រ័យ និង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុងលោក និងទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម «គោរាគៈទេវី» សូមមេត្តាតាម​ជួយ​បីបាច់ថែរក្សា ការពារ និងប្រោសព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរ​ទាំង​បួន​ប្រការ​គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ។🙏🙏🙏

...

08 April 2025

នៅថ្ងៃទី៨ខែមេសាឆ្នាំ២០២៥ លោកតាំង សុខងន់ អគ្គកុងស៊ុលប្រចាំទីក្រុងណាននីង បានទទួលជួប គណៈប្រតិភូ ដែលដឹកនាំដោយ លោកLiu Yanfeng ជាប្រធានក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍សំណង់ចិនប្រចាំខេត្តក្វាងសុី ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសំណង់ស្ថាបត្យកម្មនិងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

...

08 April 2025

នៅថ្ងៃទី៨ខែមេសាឆ្នាំ២០២៥ តាំង សុខងន់ អគ្គកុងស៊ុលប្រចាំទីក្រុងណាននីង បានទទួលជួប គណៈប្រតិភូ ដែលដឹកនាំដោយ លោកស្រីHu Jingbo ជាប្រធានសហព័ន្ធនារីខេត្តក្វាងសុី ស្តីពីកិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍតួនាទីស្រ្តី ចិនអាស៊ាន។

...

02 April 2025

ពិធីសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ដែលរៀបចំឡើងដោយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីងនៅថ្ងៃទី២ខែមេសាឆ្នាំ២០២៥ ។

...

26 March 2025

នៅរសៀលថ្ងៃទី២៦ខែមីនា ឆ្នាំ២០២៥ លោកតាំង សុខងន់ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង បានទទួលជួប អ្នកជំនាញនៃគណៈកម្មាធិការជំនាញកសិកម្មខេត្តក្វាងស៊ី និងក្រុមស្រាវជ្រាវនៃការបង្កាត់ពូជ នៃវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យា Unicorn នៃបណ្ឌិតសភាវិទ្យាសាស្ត្រខេត្តក្វាងស៊ី លើគម្រោងវិនិយោគលើផ្នែកកសិកម្មដាំដុះ និងការចិញ្ចឹមគោតាមបែបទំនើប។

...

19 March 2025

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ លោក តាំង សុខងន់ អគ្គកុងស៊ុល នៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង បានទទួលជួបពិភាក្សាការងារជាមួយលោក Li Jianliang អគ្គាធិការ នៃមន្ទីរពាណិជ្ជកម្មតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិចរវាងក្វាងស៊ី-កម្ពុជា។

...

18 March 2025

ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ លោក តាំង សុខងន់ អគ្គកុងស៊ុល នៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូដែលដឹកនាំដោយលោក Zhang Shuguo នៃសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងប្រធានទីប្រឹក្សាច្បាប់នៃពិព័រណ៍ចិន-អាស៊ាន និងជាប្រធានសមាគមកីឡាវាយកូនហ្គោលអន្តរជាតិចិន-អាស៊ាន មានគោលបំណងចង់វិនិយោគនៅប្រទេសកម្ពុជា នៅវិស័យរថយន្ត និងសូមសមាកមឡាវាយកូនហ្គោលកម្ពុជារៀបចំកម្មវិធីប្រគួតប្រជែងកីឡាវាយកូនហ្គោលអន្តរជាតិចិន-អាស៊ាន។

...

26 February 2025

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក តាំង សុខងន់ អគ្គកុងស៊ុល កម្ពុជាប្រចាំទីក្រុងណាននីង បានទទួលជួបពិភាក្សាការងារជាមួយលោក Neil Clayton, ប្រធានសាលាអន្តរជាតិ AISL Harrow ប្រចាំទីក្រុងណាននីង ។

...

18 February 2025

នៅថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០២៥ លោក តាំង សុខងន់ អគ្គកុងស៊ុល និងសហការី នៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង បានទៅទស្សនកិច្ចនៅកសិដ្ឋានឆ្លាតវៃជាតិក្វាងស៊ី (នៅស្រុក Mingyang) ដែលជាគំរូនៃការអភិវឌ្ឍតំបន់ជនបទ កសិកម្មឆ្លាតវៃ និងវារីវប្បកម្ម ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ។